លោកអ្នកអាចទាញយកកម្មវិធី 'Hanpass' ពី Google Play Store ឬ iOS App Store ហើយប្រើប្រាស់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេស។ ការចុះឈ្មោះប្រើប្រាស់សេវាមិនអាចធ្វើបានតាមគេហទំព័រ Hanpass ឡើយ។ ប្រសិនបើលោកអ្នកគ្រប់លក្ខខណ្ឌនៃការចុះឈ្មោះ លោកអ្នកអាចចុះឈ្មោះជាសមាជិកតាមជំហានដូចខាងក្រោម។ 1. បញ្ចូលព័ត៌មានចូលកម្មវិធី និងផ្ទៀងផ្ទាត់លេខទូរស័ព្ទ 2. បញ្ចូលព័ត៌មានផ្ទាល់ខ្លួនដែលចាំបាច់សម្រាប់ការផ្ទេរប្រាក់ 3. បញ្ចូលអាសយដ្ឋានស្នាក់នៅក្នុងប្រទេសកូរ៉េ 4. ផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណ (លិខិតឆ្លងដែន អាយឌីកាត អត្តសញ្ញាណប័ណ្ណជនជាតិកូរ៉េ ឬប័ណ្ណបើកបរ) 5. ផ្ទៀងផ្ទាត់ធនាគារ (ជ្រើសរើសធនាគារដែលលោកអ្នកកំពុងប្រើប្រាស់ក្នុងប្រទេសកូរ៉េ រួចបញ្ចូលលេខគណនីរបស់លោកអ្នកផ្ទាល់)