សំណួរ និងចម្លើយដែលសួរញឹកញាប់

About Hanpass
- Qតើ Hanpass ជាសេវាបែបណា?Hanpass គឺជាសេវាផ្ទេរប្រាក់តាមទូរស័ព្ទ ដែលអាចផ្ទេរប្រាក់ទៅកាន់ប្រទេសច្រើនជាងគេបំផុតក្នុងប្រទេសកូរ៉េ គឺជាង 200 ប្រទេស។ សេវាផ្ទេរប្រាក់តាមកម្មវិធីទូរស័ព្ទនេះផ្តល់ជូនការផ្ទេរប្រាក់ទៅក្រៅប្រទេស ដែលត្រូវបានធ្វើឱ្យសមស្របបំផុតទៅនឹងលក្ខខណ្ឌរបស់ប្រទេសនីមួយៗ។ Hanpass ទទួលបានការអនុញ្ញាតជាផ្លូវការជាក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់បរទេសក្នុងទំហំតូច ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃសាធារណរដ្ឋកូរ៉េ ហើយទ្រព្យសម្បត្តិ និងព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនត្រូវបានគ្រប់គ្រងនិងការពារដោយសុវត្ថិភាពស្របតាមបទប្បញ្ញត្តិដែលរដ្ឋាភិបាលបានកំណត់។ (លេខចុះបញ្ជីអាជីវកម្មផ្ទេរប្រាក់បរទេសក្នុងទំហំតូច 2017-11)
- Qតើការិយាល័យ Hanpass ស្ថិតនៅទីណា?* ទីស្នាក់ការកណ្តាល៖ ជាន់ទី 4 ដល់ជាន់ទី 13 អគារ S Tower លេខ 92 ផ្លូវ Achasan-ro ខណ្ឌ Seongdong-gu ទីក្រុងសេអ៊ូល (ក្បែរច្រកចេញទី 4 នៃស្ថានីយ៍ Seongsu) សាខា Hanpass៖ សាខា Mongol Town (លេខ 12 ផ្លូវ Eulji-ro 44-gil ខណ្ឌ Jung-gu ទីក្រុងសេអ៊ូល) សាខា Gimhae (លេខ 330 ផ្លូវ Bunseong-ro ក្រុង Gimhae-si ខេត្ត Gyeongsangnam-do)
- Qតើខ្ញុំអាចប្រើប្រាស់សេវានេះដោយរបៀបណា?លោកអ្នកអាចទាញយកកម្មវិធី 'Hanpass' ពី Google Play Store ឬ iOS App Store ហើយប្រើប្រាស់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេស។
- Qតើម៉ោងដំណើរការសេវាមានដូចម្តេច?អ្នកអាចចុះឈ្មោះកម្មវិធី Hanpass បាន 24 ម៉ោង ហើយក្នុងករណីដែលបុគ្គលិកទទួលបន្ទុកត្រូវពិនិត្យផ្ទាល់ ម៉ោងធ្វើការមានដូចខាងក្រោម។ ថ្ងៃធ្វើការ៖ 09:00 ~ 22:00 / ថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក៖ 10:00 ~ 22:00 ម៉ោងធ្វើការសេវាកម្មអតិថិជនអាចខុសគ្នាទៅតាមប្រទេសនីមួយៗ។
Remittance
- Qតើការផ្ទេរប្រាក់ទៅក្រៅប្រទេសត្រូវការរយៈពេលប៉ុន្មាន?ប្រាក់នឹងទៅដល់ក្នុងរយៈពេលជាមធ្យមមិនលើសពី 3 នាទី។ Hanpass ប្រើប្រាស់វិធីសាស្ត្រផ្តល់មូលនិធិទុកជាមុន (Pre-funding) ដោយរៀបចំមូលនិធិជាមុននៅក្នុងប្រទេសទទួលដោយមិនឆ្លងកាត់ធនាគារអន្តរការីឡើយ។ រយៈពេលដំណើរការអាចប្រែប្រួលទៅតាមវិធីទទួលប្រាក់ និងស្ថានភាពនៃប្រទេសនីមួយៗ។
- Qតើដែនកំណត់នៃការផ្ទេរប្រាក់មានចំនួនប៉ុន្មាន?មិនត្រូវការឯកសារបញ្ជាក់ ជនជាតិកូរ៉េអាចផ្ញើប្រាក់រហូតដល់ 100,000 ដុល្លារអាមេរិក និងជនបរទេសរហូតដល់ 50,000 ដុល្លារអាមេរិក (សរុបរួមគ្រប់ស្ថាប័នហិរញ្ញវត្ថុ ផ្អែកលើបទប្បញ្ញត្តិប្រតិបត្តិការរូបិយប័ណ្ណបរទេសដែលអនុវត្តចាប់ពីខែមករា ឆ្នាំ 2026)។ ដែនកំណត់ក្នុងមួយដង និងមួយថ្ងៃអាចពិនិត្យមើលបាននៅលើទំព័រផ្ញើប្រាក់ក្នុងកម្មវិធី។
- Qតើខ្ញុំអាចផ្ញើប្រាក់ទៅប្រទេសណាខ្លះ?អ្នកអាចផ្ញើប្រាក់ទៅកាន់ជាង 200 ប្រទេសជុំវិញពិភពលោក។ ប្រទេសសំខាន់ៗត្រូវបានភ្ជាប់តាមរយៈបណ្តាញផ្ទាល់ខ្លួន ហើយប្រទេសផ្សេងទៀតត្រូវបានភ្ជាប់តាមរយៈបណ្តាញដៃគូសកល។ នៅពេលជ្រើសរើសប្រទេស វិធីសាស្ត្រទទួលប្រាក់ដែលអាចប្រើបាននឹងបង្ហាញនៅលើកម្មវិធី។
- Qតើមានអ្វីកើតឡើង ប្រសិនបើការផ្ទេរប្រាក់បរាជ័យ?ក្នុងករណីការផ្ទេរប្រាក់មិនដំណើរការ ទឹកប្រាក់ដែលបានផ្ទេរនឹងបង្វិលសងវិញ ហើយលោកអ្នកអាចពិនិត្យស្ថានភាពដំណើរការនៅក្នុងកម្មវិធីបាន។ សម្រាប់នីតិវិធីលម្អិត លោកអ្នកអាចសាកសួរសេវាកម្មអតិថិជនជា 16 ភាសា។
- Qតើសេវានេះខុសគ្នាពីការផ្ទេរប្រាក់ទៅក្រៅប្រទេសជាមួយធនាគារយ៉ាងដូចម្តេច?រយៈពេលផ្ទេរប្រាក់ជាមធ្យម 3 នាទី ហើយមិនមានកម្រៃសេវាធនាគារអន្តរការី កម្រៃសេវាទូរលេខ និងកម្រៃសេវាខាងអ្នកទទួលដូចដំណាក់កាលនីមួយៗនៃការផ្ទេរប្រាក់តាមធនាគារឡើយ។ ដោយសារ Hanpass មានមូលនិធិទុកជាមុន (Pre-funding) រចនាសម្ព័ន្ធនេះគ្មានចំណាយនៅដំណាក់កាលកណ្តាលទេ។ Hanpass គឺជាប្រតិបត្តិករផ្ទេរប្រាក់ស្របច្បាប់ ដែលបានចុះបញ្ជីជាក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេសក្នុងទំហំតូចជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃសាធារណរដ្ឋកូរ៉េ (លេខចុះបញ្ជី 2017-11) និងស្ថិតក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរត្រួតពិនិត្យហិរញ្ញវត្ថុកូរ៉េ (FSS)។
- Q[ជម្រើសមិនអូតូ] ខ្ញុំមិនអាចដាក់ប្រាក់ចូលគណនីនិម្មិតបានទេ។ប្រសិនបើគ្មានចំណុចណាមួយដូចខាងក្រោមអនុវត្ត ឬប្រសិនបើការផ្ទេរនៅតែបន្តបរាជ័យ សូមទាក់ទងមជ្ឈមណ្ឌលបម្រើសេវាកម្មអតិថិជន។ 1. ប្រសិនបើរយៈពេលសុពលភាពនៃគណនីនិម្មិតបានផុតកំណត់ (2 ម៉ោងបន្ទាប់ពីការស្នើសុំ) សូមស្នើសុំការផ្ទេរប្រាក់សារថ្មី។ 2. ធនាគារដែលអ្នកបានចុះឈ្មោះគណនីរបស់អ្នកអាចកំពុងស្ថិតក្នុងការត្រួតពិនិត្យ។ សូមព្យាយាមម្តងទៀតនៅពេលក្រោយ។ 3. នៅពេលស្នើសុំការផ្ទេរប្រាក់ សូមផ្ទៀងផ្ទាត់ថាលេខគណនីនិម្មិតដែលបានផ្ដល់ជូន និងចំនួនទឹកប្រាក់គឺត្រឹមត្រូវដែរឬទេ។ 4. នៅពេលស្នើសុំការផ្ទេរប្រាក់ សូមផ្ទៀងផ្ទាត់ថាគណនីដែលបានជ្រើសរើសត្រូវគ្នានឹងគណនីដែលអ្នកចង់ផ្ទេរប្រាក់ទៅដូចគ្នាដែរឬទេ។ 5. ការដាក់ប្រាក់តាមរយៈបញ្ជរធនាគារមិនត្រូវបានអនុញ្ញាតនេះទេ។ អ្នកអាចប្រើសេវាកម្ម Internet Banking ឬម៉ាស៊ីន ATM។
- Qស្ថានភាពផ្ទេរប្រាក់បង្ហាញថា 'បដិសេធ'។ប្រសិនបើចំនួនទឹកប្រាក់ផ្ទេរមិនត្រូវបានបញ្ជាក់ក្នុងរយៈពេល 2 ម៉ោងបន្ទាប់ពីការស្នើសុំផ្ញើប្រាក់ទេ នោះការស្នើសុំការផ្ទេរប្រាក់នឹងប្ដូរទៅជា 'បដិសេធ' ដោយស្វ័យប្រវត្ដិ។
- Qតើអ្វីជាមូលហេតុដែលការផ្ទេរប្រាក់ត្រូវបានបង្វិលសងវិញ?ក្នុងករណីព័ត៌មានអ្នកទទួលមិនត្រឹមត្រូវ ការទូទាត់អាចត្រូវបានបង្វិលមកវិញពីប្រទេសទទួលប្រាក់។ ក្នុងករណីនេះ ទឹកប្រាក់នឹងត្រូវបានបង្វិលសងទៅកាន់គណនីដកប្រាក់ដែលលោកអ្នកបានជ្រើសរើស ហើយអាស្រ័យលើប្រទេស និងវិធីទទួលប្រាក់ ចំនួនទឹកប្រាក់ដែលបង្វិលសង អាចត្រូវបានកាត់ថ្លៃសេវាចេញ។ ប្រសិនបើត្រូវបានទទួលស្គាល់ថាជាកំហុសរបស់ Hanpass ទឹកប្រាក់ដែលបានដាក់ចូលនឹងត្រូវបានបង្វិលសងវិញពេញចំនួន ប៉ុន្តែក្នុងករណីដូចជា ប្រាក់ត្រូវបានផ្ទេរចូលគណនីផ្សេង ដោយសារកំហុសក្នុងព័ត៌មានអ្នកទទួលដែលលោកអ្នកបានស្នើសុំ ការបង្វិលសងអាចមិនអាចធ្វើបានឡើយ។
- Qនៅពេលទទួលប្រាក់ដែលបានផ្ញើនៅប្រទេសទទួលប្រាក់ តើត្រូវការព័ត៌មានអ្វីខ្លះ?ការផ្ទេរតាមគណនីធនាគារ (Bank Transfer)៖ មិនត្រូវការ ការទទួលសាច់ប្រាក់ផ្ទាល់ (Cash Pickup)៖ ត្រូវការលេខកូដទទួលប្រាក់និងអត្តសញ្ញាណប័ណ្ណដែលមានសុពលភាព។ នៅក្នុងប្រទេសមួយចំនួន តម្រូវឱ្យមាន 'ក្រុមហ៊ុនដៃគូ' ឬលេខទូរស័ព្ទចល័តដែលបានចុះបញ្ជីជាមួយលេខដែលបានផ្តល់ជូន។ សូមទៅកាន់សាខាពាក់ព័ន្ធដើម្បីផ្ទៀងផ្ទាត់រឿងនេះ។ * 'លេខកូដ Cash Pickup' និង 'ក្រុមហ៊ុនដៃគូ (Partner Company)' ត្រូវបានចេញជូនដោយស្វ័យប្រវត្តិ បន្ទាប់ពីការផ្ទេរប្រាក់ត្រូវបានអនុម័តរួចរាល់ ហើយអាចពិនិត្យមើលបាននៅក្នុងប្រវត្តិប្រតិបត្តិការរបស់អ្នក។
- Qខ្ញុំចង់លុបចោលការស្នើសុំផ្ទេរប្រាក់ (បញ្ចូលព័ត៌មានអ្នកទទួលខុស ជាដើម)សូមពិនិត្យមើលករណីដែលត្រូវនឹងស្ថានភាពរបស់លោកអ្នកខាងក្រោម។ - មុនពេលបញ្ជាក់ការដាក់ប្រាក់៖ អាចលុបចោលបាននៅក្នុងកម្មវិធី (សម្រាប់តែប្រតិបត្តិការតាមគណនីនិម្មិតប៉ុណ្ណោះ) - បន្ទាប់ពីបញ្ជាក់ការដាក់ប្រាក់ ហើយកំពុងរង់ចាំផ្ទេរប្រាក់៖ អាចបង្វិលសងបាន (អាចស្នើសុំបង្វិលសងតាមរយៈមជ្ឈមណ្ឌលបម្រើអតិថិជន ប៉ុន្តែប្រសិនបើការផ្ទេរប្រាក់កំពុងដំណើរការដោយស្វ័យប្រវត្តិ ការបង្វិលសងអាចមិនអាចធ្វើបានឡើយ)
- Qមូលហេតុនៃការកម្រិតការប្រើប្រាស់សេវា Hanpassដើម្បីបង្ការឧបទ្ទវហេតុដូចជា ការឆបោកតាមទូរស័ព្ទ (Voice Phishing) នៅប្រទេសមួយចំនួន កម្រិតកំណត់នៃការប្រើប្រាស់សេវាផ្ទេរប្រាក់ អាចត្រូវបានកម្រិតជាបណ្តោះអាសន្ន។ ការកម្រិតការផ្ទេរប្រាក់នេះ គឺដើម្បីការពារទ្រព្យសម្បត្តិដ៏មានតម្លៃរបស់លោកអ្នកឱ្យមានសុវត្ថិភាព ដូច្នេះសូមមេត្តាយោគយល់។
- Qតើខ្ញុំអាចលុបចោល ឬកែប្រែចំនួនទឹកប្រាក់ដែលបានផ្ទេររួចបានដែរឬទេ?ជាទូទៅ វាពិបាកក្នុងការលុបចោល ឬកែប្រែការផ្ទេរប្រាក់បន្ទាប់ពីការផ្ទេរប្រាក់ត្រូវបានធ្វើឡើង។ ដូច្នេះ ការពិនិត្យព័ត៌មានដោយប្រុងប្រយ័ត្នមុនពេលផ្ទេរប្រាក់ គឺមានសារៈសំខាន់។ សូមទាក់ទងមជ្ឈមណ្ឌលមម្រើសសេវាកម្មអតិថិជនសម្រាប់ព័ត៌មានលម្អិតបន្ថែម។
- Qតើខ្ញុំអាចផ្ទេរប្រាក់បានភ្លាមៗបន្ទាប់ពីចុះឈ្មោះជាសមាជិក?បន្ទាប់ពីបញ្ចប់ការផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណ និងការចុះឈ្មោះគណនីរួច លោកអ្នកអាចស្នើសុំផ្ទេរប្រាក់បានភ្លាមៗ។
- Qតើខ្ញុំអាចពិនិត្យមើលដំណើរការផ្ទេរប្រាក់បន្ទាប់ពីការស្នើសុំការផ្ទេប្រាក់បានដែរឬទេលោកអ្នកអាចពិនិត្យមើលស្ថានភាពផ្ទេរប្រាក់តាមដំណាក់កាលនីមួយៗបាន នៅក្នុងម៉ឺនុយគ្រប់គ្រងប្រវត្តិប្រតិបត្តិការ នៅផ្នែកខាងក្រោមនៃកម្មវិធី។ សម្រាប់ការផ្ទៀងផ្ទាត់លម្អិត សូមទាក់ទងមកមជ្ឈមណ្ឌលបម្រើសេវាកម្មអតិថិជន។
- Qខ្ញុំបានបង់ថ្លៃសេវាផ្ទេរប្រាក់ហើយ តើនឹងមានការគិតថ្លៃសេវាបន្ថែមនៅពេលដាក់ប្រាក់ចូលដែរឬទេ?Hanpass មិនគិតកម្រៃសេវាដាក់ប្រាក់បន្ថែមឡើយ។ ប៉ុន្តែ នៅទីតាំង Cash Pickup មួយចំនួន អាចមានគិតថ្លៃសេវាដាច់ដោយឡែក ទៅតាមទីតាំងនីមួយៗ។
- Qខ្ញុំមិនអាចស្នើសុំផ្ទេរប្រាក់បានទេការស្នើសុំផ្ទេរប្រាក់អាចត្រូវបានបដិសេធ បន្ទាប់ពីចុះឈ្មោះការដកប្រាក់ដោយស្វ័យប្រវត្តិរួច ក្នុងរយៈពេល 3 ថ្ងៃ ដោយសារការអាចការដាក់កម្រិតចំនួនផ្ទេរប្រាក់ ឬពុំមានទឹកប្រាក់គ្រប់គ្រាន់។ សូមទាក់ទងមជ្ឈមណ្ឌលបម្រើសេវាកម្មអតិថិជនសម្រាប់ព័ត៌មានបន្ថែម។
- Qតើត្រូវការព័ត៌មានអ្វីខ្លះសម្រាប់ការផ្ទេរប្រាក់ទៅក្រៅប្រទេស?ព័ត៌មានដែលត្រូវការ មានភាពខុសៗគ្នាទៅតាមប្រទេស និងវិធីផ្ទេរប្រាក់នីមួយៗ ប៉ុន្តែជាទូទៅ ត្រូវការឈ្មោះអ្នកទទួល ព័ត៌មានធនាគារ (លេខគណនី លេខ Routing ឈ្មោះធនាគារ ជាដើម) ចំនួនទឹកប្រាក់ផ្ទេរ និងគោលបំណងនៃការផ្ទេរប្រាក់ ជាដើម។
- Qតើអត្រាប្តូរប្រាក់ត្រូវបានកំណត់យ៉ាងដូចម្តេច នៅពេលផ្ទេរប្រាក់?លោកអ្នកអាចពិនិត្យមើលបាននៅក្នុងកម្មវិធី ទៅតាមប្រទេសនីមួយៗ និងវិធីផ្ទេរប្រាក់ដែលលោកអ្នកផ្ទេរប្រាក់។
- Qតើនឹងមានការគិតថ្លៃសេវាដោយសារតែភាពខុសគ្នានៃអត្រាប្តូរប្រាក់នៅពេលធ្វើការផ្ញើប្រាក់ដែរឬទេ?ជាទូទៅ អ្នកអាចទទួលបានចំនួនទឹកប្រាក់ដូចគ្នានិងពេលដែលស្នើសុំផ្ទេរប្រាក់។
- Qខ្ញុំបានបំពេញពាក្យស្នើសុំផ្ទេរប្រាក់រួចហើយ ប៉ុន្តែហេតុអ្វីបានជាប្រាក់មិនត្រូវបានផ្ទេរ?តើលោកអ្នកតើលោកអ្នកបានដាក់ប្រាក់ចូលគណនីនិម្មិត បន្ទាប់ពីបំពេញពាក្យស្នើសុំការផ្ទេរប្រាក់ហើយឬនៅ? លោកអ្នកត្រូវដាក់ប្រាក់ចូលទៅក្នុងគណនីនិម្មិតដែលបានកំណត់ជាមុនសិន។ សម្រាប់ការផ្ទៀងផ្ទាត់លម្អិត សូមទាក់ទងមកមជ្ឈមណ្ឌលបម្រើសេវាកម្មអតិថិជន។
- Qបន្ទាប់ពីបញ្ចប់ការស្នើសុំផ្ទេរប្រាក់រួច តើខ្ញុំត្រូវដាក់ប្រាក់ចូលគណនីនិម្មិតបានដល់ត្រឹមពេលណា?លោកអ្នកត្រូវដាក់ប្រាក់ក្នុងរយៈពេល 2 ម៉ោង។
- Qតើត្រូវមានឯកសារចាំបាច់ណាមួយ នៅពេលស្នើសុំផ្ទេរប្រាក់ដែរឬទេ?ជាទូទៅ មិនចាំបាច់មានឯកសារនៅពេលស្នើសុំផ្ទេរប្រាក់នោះទេ ប៉ុន្តែក្រោយពីនេះ ពេលខ្លះក្រុមការងារទទួលបន្ទុកអាចស្នើសុំអត្តសញ្ញាណប័ណ្ណរបស់អ្នកទទួល ជាដើម។
- Qតើអាចផ្ទេរប្រាក់ទៅក្រៅប្រទេស ទៅកាន់គណនីក្រុមហ៊ុនបានដែរឬទេ?ការផ្ទេរប្រាក់ពីបុគ្គលទៅក្រុមហ៊ុនមិនអាចធ្វើបានទេ ចំណែកការផ្ទេរប្រាក់ពីក្រុមហ៊ុនទៅក្រុមហ៊ុន សូមទាក់ទងទៅក្រុមការងារផ្ទេរប្រាក់សម្រាប់ក្រុមហ៊ុន។
- Qខ្ញុំត្រូវការលិខិតបញ្ជាក់ការផ្ទេរប្រាក់។នៅក្នុងកម្មវិធី Hanpass លោកអ្នកអាចចូលទៅ My Page នៅជ្រុងខាងលើផ្នែកខាងស្តាំ រួចស្នើសុំចេញលិខិតបញ្ជាក់ការប្រើប្រាស់សេវានៅផ្នែកខាងក្រោមបាន។
- Qរបៀបប្រើប្រាស់គូប៉ុងផ្ទេរប្រាក់មិនគិតថ្លៃសេវា Hanpassនៅពេលផ្ទេរប្រាក់ទៅក្រៅប្រទេស ប្រសិនបើលោកប្រើប្រាក់គូប៉ុងដែលបានទទួលនៅផ្នែកខាងក្រោម នោះថ្លៃសេវានឹងត្រូវបានបញ្ចុះតម្លៃ។
ថ្លៃសេវា និងអត្រាប្តូរប្រាក់
- Qតើថ្លៃសេវាមានចំនួនប៉ុន្មាន?Hanpass មិនគិតកម្រៃសេវាធនាគារអន្តរការី និងកម្រៃសេវាខាងអ្នកទទួលឡើយ ដូច្នេះទឹកប្រាក់ដែលលោកអ្នកផ្ញើនឹងទៅដល់ពេញចំនួន។ កម្រៃសេវាផ្ទេរប្រាក់មានភាពខុសគ្នាទៅតាមប្រទេស និងវិធីទទួលប្រាក់ ហើយនៅពេលបញ្ចូលចំនួនទឹកប្រាក់ លោកអ្នកអាចពិនិត្យមើលចំណាយសរុបជាមុននៅក្នុងកម្មវិធីបាន។
- Qតើមានអត្រាប្តូរប្រាក់ពិសេសដែរឬទេ?នៅពេលចុះឈ្មោះជាសមាជិកថ្មី លោកអ្នកនឹងទទួលបានអត្រាប្តូរប្រាក់ពិសេសសម្រាប់ការផ្ទេរប្រាក់លើកដំបូង ព្រមទាំងគូប៉ុងផ្ទេរប្រាក់ឥតគិតថ្លៃសេវាចំនួន 6 សន្លឹក។ អាចពិនិត្យមើលអត្រាប្តូរប្រាក់ពិសេសនេះបាននៅក្នុងកម្មវិធីពេលធ្វើការផ្ទេរប្រាក់។ ខ្លឹមសារនៃប្រូម៉ូសិនអាចមានការផ្លាស់ប្តូរ។
ការចុះឈ្មោះ និងឯកសារ
- Qតើខ្ញុំអាចចុះឈ្មោះជាមួយតែលិខិតឆ្លងដែនបានដែរឬទេ?លោកអ្នកអាចចុះឈ្មោះពីចម្ងាយតាមទូរស័ព្ទ ដោយប្រើលិខិតឆ្លងដែន ឬអាយឌីកាត (Alien Registration Card) ។ ការផ្ទៀងផ្ទាត់អត្តសញ្ញាណអាចធ្វើបាននៅក្នុងកម្មវិធីទាំងស្រុងដោយមិនចាំបាច់ទៅធនាគារឡើយ។
- Qតើខ្ញុំអាចប្រើសេវានេះដោយគ្មានគណនីធនាគារបានដែរឬទេ?ក្រៅពីការផ្ទេរប្រាក់តាមគណនីធនាគារ លោកអ្នកអាចបញ្ចូលទឹកប្រាក់សម្រាប់ផ្ទេរ តាមរយៈការទូទាត់នៅម៉ាត២៤ម៉ោង Convenience Store ឬការទូទាត់តាមទូរស័ព្ទដៃបានផងដែរ។ អ្នកទទួលក៏អាចទទួលប្រាក់ដោយគ្មានគណនីធនាគារតាមរយៈការទទួលប្រាក់តាមលេខកូដ (Cash Pickup) ឬគណនីវ៉លឡែត (Mobile Wallet) បានផងដែរ។
- Qតើខ្ញុំត្រូវចុះឈ្មោះប្រើប្រាស់សេវាដោយរបៀបណា?លោកអ្នកអាចទាញយកកម្មវិធី 'Hanpass' ពី Google Play Store ឬ iOS App Store ហើយប្រើប្រាស់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេស។ ការចុះឈ្មោះប្រើប្រាស់សេវាមិនអាចធ្វើបានតាមគេហទំព័រ Hanpass ឡើយ។ ប្រសិនបើលោកអ្នកគ្រប់លក្ខខណ្ឌនៃការចុះឈ្មោះ លោកអ្នកអាចចុះឈ្មោះជាសមាជិកតាមជំហានដូចខាងក្រោម។ 1. បញ្ចូលព័ត៌មានចូលកម្មវិធី និងផ្ទៀងផ្ទាត់លេខទូរស័ព្ទ 2. បញ្ចូលព័ត៌មានផ្ទាល់ខ្លួនដែលចាំបាច់សម្រាប់ការផ្ទេរប្រាក់ 3. បញ្ចូលអាសយដ្ឋានស្នាក់នៅក្នុងប្រទេសកូរ៉េ 4. ផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណ (លិខិតឆ្លងដែន អាយឌីកាត អត្តសញ្ញាណប័ណ្ណជនជាតិកូរ៉េ ឬប័ណ្ណបើកបរ) 5. ផ្ទៀងផ្ទាត់ធនាគារ (ជ្រើសរើសធនាគារដែលលោកអ្នកកំពុងប្រើប្រាស់ក្នុងប្រទេសកូរ៉េ រួចបញ្ចូលលេខគណនីរបស់លោកអ្នកផ្ទាល់)
- Qតើត្រូវការអ្វីចាំបាច់សម្រាប់ការចុះឈ្មោះ?នៅពេលចុះឈ្មោះ យើងខ្ញុំមានកាតព្វកិច្ចប្រមូលច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណរបស់អតិថិជន ស្របតាមច្បាប់ហិរញ្ញវត្ថុពាក់ព័ន្ធ។ (ត្រូវការឯកសារមួយក្នុងចំណោមអត្តសញ្ញាណប័ណ្ណខាងក្រោម) * ប្រភេទអត្តសញ្ញាណប័ណ្ណដែលទទួលស្គាល់សម្រាប់ការចុះឈ្មោះ 1. អត្តសញ្ញាណប័ណ្ណជនជាតិកូរ៉េដែលនៅមានសុពលភាព 2. ប័ណ្ណបើកបរ 3. អាយឌីកាត 4. លិខិតឆ្លងដែន 5. លិខិតបញ្ជាក់ទីលំនៅក្នុងប្រទេស
- Qប្រសិនបើខ្ញុំប្រើសេវា Hanpass តើព័ត៌មានធនាគារប្តូរប្រាក់បរទេសដែលមានស្រាប់របស់ខ្ញុំនឹងត្រូវលុបចោលដែរឬទេ?ការប្រើប្រាស់ Hanpass មិនធ្វើឱ្យព័ត៌មានធនាគារណាមួយដែលលោកអ្នកកំពុងប្រើប្រាស់ស្រាប់ ត្រូវលុបចោល ឬផ្លាស់ប្តូរឡើយ។
- Qខ្ញុំមិនបានទទួលអ៊ីមែលផ្ទៀងផ្ទាត់ ក្នុងអំឡុងពេលចុះឈ្មោះជាសមាជិកតាមអ៊ីមែល។ប្រសិនបើគ្មានចំណុចណាមួយខាងក្រោមត្រូវនឹងករណីរបស់លោកអ្នក ឬបញ្ហានៅតែបន្តកើតមាន សូមទាក់ទងមកមជ្ឈមណ្ឌលបម្រើសេវាកម្មអតិថិជន។ 1. សូមពិនិត្យមើលថា អាសយដ្ឋានអ៊ីមែលដែលបានប្រើនៅពេលចុះឈ្មោះ ត្រឹមត្រូវឬអត់។ 2. សូមពិនិត្យមើលថា អ៊ីមែលផ្ទៀងផ្ទាត់ត្រូវបានផ្ទេរទៅប្រអប់សារ Spam ឬអត់។ 3. សូមពិនិត្យមើលថា ប្រអប់អ៊ីមែលរបស់លោកអ្នកនៅមានទំហំផ្ទុកគ្រប់គ្រាន់ឬអត់។ 4. សូមពិនិត្យមើលថា អាសយដ្ឋានអ៊ីមែលរបស់ Hanpass ត្រូវបានរាំងខ្ទប់ឬអត់។ (អាសយដ្ឋានអ៊ីមែលផ្ទៀងផ្ទាត់៖ no-reply@hanpass.com)
- Qការផ្ទៀងផ្ទាត់តាមសារ SMS មិនដំណើរការនៅលើទូរស័ព្ទរបស់ខ្ញុំ។ប្រសិនបើការផ្ទៀងផ្ទាត់លេខទូរស័ព្ទតាមសារ SMS មិនដំណើរការ សូមពិនិត្យមើលចំណុចខាងក្រោម។ 1. ពិនិត្យមើលថា លេខទំនាក់ទំនងដែលបានបញ្ចូល គ្មានកំហុសអក្ខរាវិរុទ្ធ 2. ពិនិត្យមើលថា ទូរស័ព្ទរបស់លោកអ្នកស្ថិតក្នុងលក្ខខណ្ឌដែលអាចទទួលសារពី Hanpass បាន អតិថិជនដែលរស់នៅក្រៅប្រទេស អាចជួបការលំបាកក្នុងការផ្ទៀងផ្ទាត់តាមសារ SMS ដោយសារបញ្ហាបណ្តាញទូរគមនាគមន៍ ដូច្នេះសូមទាក់ទងមកមជ្ឈមណ្ឌលបម្រើអតិថិជន Hanpass។
- Qការផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណត្រូវបានបដិសេធ/បរាជ័យ។ប្រសិនបើគ្មានចំណុចណាមួយខាងក្រោមត្រូវនឹងករណីរបស់លោកអ្នក ឬបញ្ហានៅតែបន្តកើតមាន សូមទាក់ទងមកមជ្ឈមណ្ឌលបម្រើអតិថិជន។ 1. ក្នុងករណីដែលព័ត៌មានអត្តសញ្ញាណប័ណ្ណត្រូវបានវាយតម្លៃថាមិនអាចផ្ទៀងផ្ទាត់បានជាធម្មតា ការស្នើសុំអាចត្រូវបានបដិសេធ។ សូមព្យាយាមម្តងទៀត ដោយអនុវត្តតាមការណែនាំនៅលើទំព័រផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណ។ - ឧទាហរណ៍៖ គុណភាពរូបភាពមិនច្បាស់ អត្តសញ្ញាណប័ណ្ណបាត់ផ្នែកខ្លះ មានពន្លឺចាំងផ្លាត មិនមែនជាអត្តសញ្ញាណប័ណ្ណពិតប្រាកដ ជាអត្តសញ្ញាណប័ណ្ណបរទេស អត្តសញ្ញាណប័ណ្ណផុតសុពលភាព ជាដើម 2. ប្រសិនបើមានគណនីដែលបានឆ្លងកាត់ការផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណរួចហើយ សូមចូលប្រើគណនីនោះ ឬលុបចោលសមាជិកភាពនៃគណនីនោះ រួចធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណម្តងទៀត ជាមួយគណនីដែលលោកអ្នកចង់ប្រើប្រាស់។
- Qតើប្រព័ន្ធផ្ទៀងផ្ទាត់អត្ដសញ្ញាណអតិថិជនជាអ្វី?«ប្រព័ន្ធកំណត់អត្តសញ្ញាណអតិថិជន» គឺជាប្រព័ន្ធមួយដែលត្រូវបានរចនាឡើងដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណ និងព័ត៌មានហិរញ្ញវត្ថុរបស់អតិថិជន ដើម្បីបង្កើតលំដាប់ប្រតិបត្តិការហិរញ្ញវត្ថុដ៏រឹងមាំមួយ។ ដំណើរការផ្ទៀងផ្ទាត់អត្តសញ្ញាណដែលធ្វើឡើងបន្ទាប់ពីចុះឈ្មោះសម្រាប់កម្មវិធី Hanpass គឺជាផ្នែកមួយនៃ «ប្រព័ន្ធកំណត់អត្តសញ្ញាណអតិថិជន» នេះ។ ស្របតាម «ច្បាប់ស្តីពីការរាយការណ៍ និងការប្រើប្រាស់ព័ត៌មានប្រតិបត្តិការហិរញ្ញវត្ថុជាក់លាក់» ព័ត៌មានអតិថិជនត្រូវតែត្រូវបានផ្ទៀងផ្ទាត់ឡើងវិញរៀងរាល់ 1 ទៅ 3 ឆ្នាំម្តងដោយផ្អែកលើស្តង់ដារវាយតម្លៃហានិភ័យ។ នេះគឺជាការអនុវត្តស្តង់ដារដែលអនុវត្តដោយស្ថាប័នហិរញ្ញវត្ថុក្នុងស្រុកទាំងអស់។ Hanpass ផ្ទៀងផ្ទាត់ព័ត៌មានអតិថិជនឡើងវិញរៀងរាល់ 3 ឆ្នាំម្តង ដើម្បីផ្តល់ជូនអតិថិជននូវសេវាកម្មហិរញ្ញវត្ថុដែលមានសុវត្ថិភាព និងមានតម្លាភាពជាងមុន។ 1. តើព័ត៌មានអ្វីខ្លះដែលត្រូវការសម្រាប់ការផ្ទៀងផ្ទាត់ឡើងវិញ? • ព័ត៌មានដែលត្រូវការសម្រាប់ការផ្ទៀងផ្ទាត់អតិថិជនរួមមានឈ្មោះ ព័ត៌មានកាតអត្តសញ្ញាណប័ណ្ណ រូបថតកាតអត្តសញ្ញាណប័ណ្ណ អាសយដ្ឋាន ព័ត៌មានទំនាក់ទំនង និងគោលបំណងនៃការផ្ញើប្រាក់ទៅក្រៅប្រទេស។ 2. អ្នកណាធ្វើការផ្ទៀងផ្ទាត់ឡើងវិញ និងពេលណា? • អតិថិជនដែលត្រូវផ្ទៀងផ្ទាត់ឡើងវិញគឺជាអ្នកដែល 3 ឆ្នាំបានកន្លងផុតទៅចាប់តាំងពីពួកគេបានបញ្ចប់ការផ្ទៀងផ្ទាត់អត្តសញ្ញាណ។ អតិថិជនដែលត្រូវផ្ទៀងផ្ទាត់ឡើងវិញនឹងឆ្លងកាត់ដំណើរការផ្ទៀងផ្ទាត់អត្តសញ្ញាណម្តងទៀតនៅវដ្តដែលបានកំណត់នៅពេលដាក់ពាក្យសុំប្រាក់។ ៣. តើមានអ្វីកើតឡើងប្រសិនបើខ្ញុំមិនផ្ទៀងផ្ទាត់អតិថិជនរបស់ខ្ញុំឡើងវិញ? • ប្រសិនបើអ្នកមិនផ្ទៀងផ្ទាត់អតិថិជនរបស់អ្នកឡើងវិញទេ ការប្រើប្រាស់សេវាកម្មផ្ញើប្រាក់ទៅក្រៅប្រទេសរបស់អ្នកនឹងត្រូវបានកំណត់។
- Qតើខ្ញុំលុបចោលសមាជិកភាពដោយរបៀបណា?សូមទាក់ទងមកមជ្ឈមណ្ឌលបម្រើសេវាកម្មអតិថិជនសម្រាប់ជនជាតិកូរ៉េ តាមលេខ 02-3409-1540 ឬទាក់ទងទៅមជ្ឈមណ្ឌលប្រឹក្សាតាមប្រទេសនីមួយៗ។
- Qតើ 'ការចុះឈ្មោះគណនីដកប្រាក់' ជាអ្វី?ការចុះឈ្មោះគណនី' គឺជាវិធីចុះឈ្មោះព័ត៌មានគណនីធនាគារ ដែលលោកអ្នកចង់ប្រើប្រាស់ ជាមុនជាមួយ Hanpass ដើម្បីឱ្យលោកអ្នកអាចប្រើប្រាស់សេវាផ្ទេរប្រាក់បានយ៉ាងងាយស្រួល និងរហ័ស។
- Qភាពខុសគ្នារវាងការដកប្រាក់ដោយជម្រើសអូតូ និងជម្រើសមិនអូតូរបស់ Hanpassមានភាពខុសគ្នានៅក្នុងវិធីសាស្ត្រប្រមូលប្រាក់នៅពេលធ្វើការផ្ទេរប្រាក់រវាង [ជម្រើសអូតូ] និង [ជម្រើសមិនអូតូ]។ [ជម្រើសអូតូ]៖ នៅពេលអ្នកដាក់ពាក្យសុំការផ្ទេរប្រាក់ ចំនួនទឹកប្រាក់ដាក់ប្រាក់ (ជាវ៉ុន) នឹងត្រូវបានដកដោយស្វ័យប្រវត្តិពីគណនីដែលបានចុះឈ្មោះរបស់អ្នក។ មានតែធនាគារដែលមានកិច្ចសន្យាជាមួយ Korea Financial Payment System (KFPS) Open Platform ប៉ុណ្ណោះដែលអាចចុះឈ្មោះបាន។ [ជម្រើសមិនអូតូ]៖ នៅពេលអ្នកដាក់ពាក្យសុំការផ្ទេរប្រាក់ Hanpass នឹងចេញលេខគណនីនិម្មិត។ នៅពេលដែលអ្នកផ្ទេរចំនួនទឹកប្រាក់ដែលបានស្នើសុំទៅលេខគណនីនោះ ការផ្ទេរប្រាក់នឹងបន្តទៅដំណាក់កាលបន្ទាប់។
- Qខ្ញុំមិនអាចចុះឈ្មោះគណនីដកប្រាក់ស្វ័យប្រវត្តិបានទេ។ប្រសិនបើចំណុចណាមួយខាងក្រោមមិនត្រូវបានអនុវត្ត ឬប្រសិនបើការបរាជ័យនៅតែបន្តកើតមាន សូមទាក់ទងមជ្ឈមណ្ឌលបម្រើសេវាកម្មអតិថិជន។ 1. មានតែធនាគារដែលបានចុះកិច្ចសន្យាជាមួយសេវាកម្ម Open Platform ដែលដំណើរការដោយ Korea Financial Payment System (KFPS) ប៉ុណ្ណោះដែលអាចចុះឈ្មោះបាន។ 2. សូមផ្ទៀងផ្ទាត់ថាព័ត៌មានសម្រាប់គណនីដែលអ្នកចង់ចុះឈ្មោះគឺត្រឹមត្រូវ។ 3. ព័ត៌មានគណនីដែលបានបញ្ចូលក្នុងអំឡុងពេលធ្វើតេស្ត 1-won ត្រូវតែត្រូវគ្នានឹងព័ត៌មានដែលបានបញ្ចូលក្នុងអំឡុងពេលផ្ទៀងផ្ទាត់ ARS។
- Qនៅពេលចុះឈ្មោះគណនី ប្រព័ន្ធបង្ហាញថា អត្តសញ្ញាណប័ណ្ណដែលបានប្រើចុះឈ្មោះជាសមាជិក មិនត្រូវគ្នានឹងអត្តសញ្ញាណប័ណ្ណដែលបានចុះបញ្ជីនៅធនាគារ។* សម្រាប់ជនជាតិកូរ៉េ សារនេះអាចលេចឡើង ប្រសិនបើព័ត៌មានចុះឈ្មោះសមាជិកភាពរបស់អ្នកមិនត្រឹមត្រូវ។ ក្នុងករណីនេះ សូមកែតម្រូវព័ត៌មានរបស់អ្នកតាមរយៈមជ្ឈមណ្ឌលបម្រើសេវាកម្មអតិថិជន។ * សម្រាប់ជនបរទេស អត្តសញ្ញាណប័ណ្ណដែលប្រើនៅពេលបើកគណនីត្រូវតែត្រូវគ្នានឹងអត្តសញ្ញាណប័ណ្ណដែលប្រើនៅពេលចុះឈ្មោះជាមួយ Hanpass។ ឧទាហរណ៍) គណនីធនាគារ - លិខិតឆ្លងដែន / Hanpass - អាយឌីកាតជនបរទេស (X) គណនីធនាគារ - លិខិតឆ្លងដែន / Hanpass - លិខិតឆ្លងដែន (O) គណនីធនាគារ - អាយឌីកាតជនបរទេស / Hanpass - អាយឌីកាតជនបរទេស (O)
- Qតើខ្ញុំអាចចុះឈ្មោះគណនីរបស់អ្នកដទៃបានដែរឬទេ?មិនអាចបានទេ។ ឈ្មោះអ្នកចុះឈ្មោះប្រើប្រាស់ Hanpass និងឈ្មោះម្ចាស់គណនីដែលបានចុះឈ្មោះ ត្រូវតែដូចគ្នាជាដាច់ខាត។
- Qតើខ្ញុំអាចចុះឈ្មោះគណនីធនាគារបានប៉ុន្មាន?គ្មានការកំណត់ចំនួនគណនីធនាគារដែលអាចចុះឈ្មោះបានឡើយ។
- Qខ្ញុំចង់ចុះឈ្មោះដោយប្រើគណនីក្រុមហ៊ុន។ តើអាចធ្វើបានដែរឬទេ?គណនីសាជីវកម្មមិនអាចប្រើសម្រាប់ផ្ទៀងផ្ទាត់ អត្តសញ្ញាណ និងផ្ទៀងផ្ទាត់គណនីបានទេ។ ទោះជាយ៉ាងណាក៏ដោយ គណនីផ្ទាល់ខ្លួនអាចត្រូវបានប្រើប្រសិនបើឈ្មោះបន្ទាប់បន្សំត្រូវបានប្រើរួមគ្នាជាមួយឈ្មោះរបស់ម្ចាស់គណនី។
វិធីទទួលប្រាក់
- Qតើខ្ញុំអាចផ្ញើប្រាក់ដោយផ្ទាល់ទៅ GCash នៅប្រទេសហ្វីលីពីនបានដែរឬទេ?អាចបាន។ Hanpass ជាដៃគូផ្លូវការជាមួយ GCash ដែលជាកម្មវិធីហិរញ្ញវត្ថុរបស់ប្រទេសហ្វីលីពីន ដូច្នេះលោកអ្នកអាចផ្ទេរប្រាក់ដោយផ្ទាល់ទៅកាន់វ៉លឡែត GCash បាន។ លោកអ្នកគ្រាន់តែត្រូវការលេខទូរស័ព្ទរបស់អ្នកទទួលដែលបានភ្ជាប់ជាមួយ GCash ។
- Qតើការទទួលប្រាក់តាមលេខកូដ (Cash Pickup) ដំណើរការយ៉ាងដូចម្តេច?នេះជាវិធីដែលអ្នកទទួលបង្ហាញអត្តសញ្ញាណប័ណ្ណ និងលេខកូដទទួលប្រាក់ នៅតាមទីតាំងដៃគូក្នុងស្រុក (ដូចជាកន្លែងប្តូរប្រាក់ ផ្សារទំនើប ប៉ុស្តិ៍ប្រៃសណីយ៍ ជាដើម) ដើម្បីទទួលសាច់ប្រាក់។ សេវានេះអាចប្រើបានទោះបីគ្មានគណនីធនាគារក៏ដោយ ហើយទីតាំងដែលអាចប្រើប្រាស់បាននឹងបង្ហាញនៅក្នុងកម្មវិធីនៅពេលលោកអ្នកជ្រើសរើសប្រទេស។
កាត និងផ្សេងៗ
- Qតើកាត Hanpass មានអត្ថប្រយោជន៍អ្វីខ្លះ?កាត Triple ផ្តល់ប្រាក់ត្រឡប់វិញ (Cashback) 3% ចំពោះការទូទាត់នៅក្រៅប្រទេស និងការលើកលែងថ្លៃសេវាដកប្រាក់តាមម៉ាស៊ីន ATM នៅក្រៅប្រទេស ចំណែកកាត GO ផ្តល់ប្រាក់ត្រឡប់វិញ (Cashback) 5% នៅហាងដៃគូសំខាន់ៗក្នុងប្រទេសកូរ៉េ (ម៉ាត២៤ម៉ោង ហាងកាហ្វេ និងមធ្យោបាយធ្វើដំណើរសាធារណៈ)។ កាតទាំងពីរអាចប្រើប្រាស់បាននៅហាងដែលទទួល VISA, Mastercard និង UnionPay នៅទូទាំងពិភពលោក។
- Qតើជនបរទេសអាចស្នើកាតបានដែរឬទេ?អាចបាន។ លោកអ្នកអាចដាក់ពាក្យស្នើសុំនៅក្នុងកម្មវិធី Hanpass ។ ដោយសារកាតនេះប្រើប្រាស់ដោយបញ្ចូលទឹកប្រាក់តាមរយៈគណនីដែលបានភ្ជាប់ ម៉ាត២៤ម៉ោង ឬការទូទាត់តាមទូរស័ព្ទ កាតនឹងចេញជូនដោយមិនឆ្លងកាត់ការវាយតម្លៃឥណទានឡើយ។
- Qតើខ្ញុំអាចទទួលការប្រឹក្សាបានដែរឬទេ ប្រសិនបើខ្ញុំមិនចេះភាសាកូរ៉េ?យើងខ្ញុំផ្តល់សេវាប្រឹក្សាជា 16 ភាសា។ សេវាប្រឹក្សាជាភាសាបរទេសដំណើរការពីម៉ោង 10:00 ដល់ 22:00 រួមទាំងថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកផងដែរ ហើយលោកអ្នកអាចពិនិត្យមើលលេខទំនាក់ទំនងផ្ទាល់តាមប្រទេសនីមួយៗ នៅក្នុងម៉ឺនុយទំនាក់ទំនងបុគ្គលិកក្នុងកម្មវិធី។
- Qតើខ្ញុំស្នើបើកកាតដោយរបៀបណា?ប្រសិនបើលោកអ្នកជាសមាជិក Hanpass សូមដាក់ពាក្យស្នើសុំនៅ អេក្រង់ដើម > កាត Hanpass > ស្នើសុំកាត។
- Qតើកាតនឹងត្រូវដឹកជញ្ជូនមកដល់នៅពេលណា?បន្ទាប់ពីស្នើសុំកាតរួច កាតនឹងទៅដល់ក្នុងរយៈពេល 3~5 ថ្ងៃ (ថ្ងៃធ្វើការ) ប៉ុន្តែរយៈពេលដឹកជញ្ជូនអាចខុសគ្នា អាស្រ័យលើស្ថានភាពដឹកជញ្ជូនតាមតំបន់នីមួយៗ។
- Qខ្ញុំមិនបានទទួលកាតទេ។សូមពិនិត្យមើលស្ថានភាពដឹកជញ្ជូននៅក្នុងម៉ឺនុយកាត រួចស្នើសុំដឹកជញ្ជូនម្តងទៀត។ ប្រសិនបើស្ថានភាពបង្ហាញថាដឹកជញ្ជូនរួចរាល់ សូមរាយការណ៍បាត់កាតជាបន្ទាន់ ហើយប្រសិនបើលោកអ្នកមិនបានទទួលកាតក្នុងរយៈពេល 5 ថ្ងៃ(ថ្ងៃធ្វើការ) បន្ទាប់ពីស្នើសុំកាត សូមទាក់ទងទៅមជ្ឈមណ្ឌលបម្រើសេវាកម្មអតិថិជនតាមប្រទេសនីមួយៗ។
- Qតើខ្ញុំចុះឈ្មោះបើកដំណើរការប្រើប្រាស់កាតដោយរបៀបណា?បន្ទាប់ពីចូលគណនីក្នុងកម្មវិធី Hanpass សូមចុច 'ដាក់ដំណើរការកាត'។ បញ្ចូលលេខ CVC ចំនួន 3 ខ្ទង់ នៅខាងក្រោយប័ណ្ណ រួចបញ្ចូលលេខសម្ងាត់ 4 ខ្ទង់ ដែលលោកអ្នកបានកំណត់នៅពេលស្នើសុំបើកកាត នោះការចុះឈ្មោះនឹងបញ្ចប់។
- Qខ្ញុំចង់លុបចោលការស្នើសុំប័ណ្ណ។បន្ទាប់ពីស្នើសុំកាត ការលុបចោលអាចធ្វើបានតែត្រឹមម៉ោង 12 យប់ នៅថ្ងៃស្នើសុំប៉ុណ្ណោះ ហើយបន្ទាប់ពីម៉ោង 12 យប់ ការលុបចោលមិនអាចធ្វើបានឡើយ។
- Qតើខ្ញុំផ្លាស់ប្តូរអាសយដ្ឋានដឹកជញ្ជូនប័ណ្ណដោយរបៀបណា?បន្ទាប់ពីស្នើសុំកាត ការផ្លាស់ប្តូរអាសយដ្ឋានដឹកជញ្ជូនអាចធ្វើបានតែត្រឹមម៉ោង 12 យប់ នៅថ្ងៃស្នើសុំប៉ុណ្ណោះ ហើយបន្ទាប់ពីម៉ោង 12 យប់ ការផ្លាស់ប្តូរអាសយដ្ឋានដឹកជញ្ជូនមិនអាចធ្វើបានឡើយ។ របៀបផ្លាស់ប្តូរអាសយដ្ឋានដឹកជញ្ជូន៖ លោកអ្នកអាចផ្លាស់ប្តូរអាសយដ្ឋាននៅក្នុងម៉ឺនុយគ្រប់គ្រងព័ត៌មានស្នើសុំកាត។
- Qខ្ញុំបានបញ្ចូលព័ត៌មានផ្ទាល់ខ្លួនខុស នៅពេលស្នើសុំកាត។បន្ទាប់ពីស្នើសុំកាត ការផ្លាស់ប្តូរព័ត៌មានផ្ទាល់ខ្លួនអាចធ្វើបានតែត្រឹមម៉ោង 12 យប់ នៅថ្ងៃស្នើសុំប៉ុណ្ណោះ ហើយបន្ទាប់ពីម៉ោង 12 យប់ ការផ្លាស់ប្តូរមិនអាចធ្វើបានឡើយ។ ការផ្លាស់ប្តូរឈ្មោះជាអក្សរឡាតាំង អាចធ្វើបានតែនៅក្នុង My Page របស់ Hanpass ប៉ុណ្ណោះ។
- Qតើខ្ញុំបញ្ចូលទឹកប្រាក់ក្នុងកាត Hanpass ដោយរបៀបណា?យើងខ្ញុំផ្តល់ជូនវិធីបញ្ចូលទឹកប្រាក់ច្រើនវីធីសាស្រ្ដ ដូចជាការបញ្ចូលទឹកប្រាក់តាមគណនីធនាគារដែលបានភ្ជាប់ជាមួយ Hanpass Wallet ការទូទាត់តាមទូរស័ព្ទដៃ និងការបញ្ចូលទឹកប្រាក់នៅហាងទំនិញ24ម៉ោង ជាដើម។
- Qខ្ញុំចង់លុបចោលការទូទាត់ប្រាក់។លោកអ្នកត្រូវស្នើសុំដំណើរការលុបចោល ទៅកាន់ហាងដៃគូសហការដោយផ្ទាល់ (Offline) ឬហាងដៃគូសហការតាមអនឡាញ (Online) ចំពោះការទូទាត់ត្រូវបានធ្វើឡើងរួចរាល់។
- Qតើខ្ញុំអាចដកប្រាក់ពីម៉ាស៊ីន ATM ដោយប្រើកាត Hanpass បានដែរឬទេ?លោកអ្នកអាចដកប្រាក់ក្នុងគណនីវ៉លឡែត ជាសាច់ប្រាក់ពីម៉ាស៊ីន ATM បាន។ (មានគិតថ្លៃសេវានៅពេលដកប្រាក់)
- Qតើអាចទូទាត់បង់រំលស់បានដែរឬទេ?ដោយសារកាត Hanpass ជាប្រភេទកាតដែលការទូទាត់ដែលត្រូវបានកាត់ចេញពីទឹកប្រាក់នៅក្នុងគណនីវ៉លឡែត (កាតឥណពន្ធ) ការទូទាត់បង់រំលស់ (ឥណទាន) មិនអាចធ្វើបានឡើយ។
- Qខ្ញុំមានសមតុល្យ ប៉ុន្តែការប្រើប្រាស់ប័ណ្ណត្រូវបានបដិសេធ។អាចមានការកម្រិតលើការប្រើប្រាស់ប័ណ្ណ អាស្រ័យលើប្រភេទអាជីវកម្ម។ សម្រាប់ព័ត៌មានលម្អិត សូមមើលគេហទំព័រ។
- Qតើខ្ញុំអាចពិនិត្យមើលប្រវត្តិប្រើប្រាស់ និងចំនួយទឹកប្រាក់បន្ទាប់ពីទូទាត់រួច នៅកន្លែងណា?កម្មវិធី Hanpass > គ្រប់គ្រងប្រវត្តិប្រតិបត្តិការ > ការទូទាត់ ឬការពិនិត្យមើលប្រវត្តិប្រើប្រាស់កាត Hanpass
- Qតើខ្ញុំគួរធ្វើដូចម្តេច ប្រសិនបើបាត់កាត Hanpass?លោកអ្នកអាចរាយការណ៍កាតដែលបាត់ និងស្នើសុំបើកកាតថ្មី នៅក្នុងកម្មវិធីកាត Hanpass > ម៉ឺនុយរាយការណ៍បាត់/បើកកាតថ្មី។ កាតដែលបានរាយការណ៍ថាបាត់ នឹងត្រូវផ្អាកការប្រើប្រាស់ ហើយទឹកប្រាក់ក្នុងកាតអាចផ្ទេរទៅកាតថ្មីដែលបានចេញជូនបាន។
- Qខ្ញុំបានរកឃើញកាតដែលបានរាយការណ៍ថាបាត់វិញហើយ។លោកអ្នកអាចលុបចោលការរាយការណ៍បាត់ នៅក្នុងកម្មវិធីកាត Hanpass > ម៉ឺនុយរាយការណ៍បាត់/បើកកាតថ្មី។ (* ប៉ុន្តែ ប្រសិនបើលោកអ្នកបានស្នើសុំបើកកាតថ្មី បន្ទាប់ពីរាយការណ៍បាត់រួចហើយ 'ការលុបចោលការរាយការណ៍បាត់' មិនអាចធ្វើបានឡើយ។)
- Qលេខកាតបានផ្លាស់ប្តូរបន្ទាប់ពីចេញកាតថ្មី តើខ្ញុំផ្ទេរទឹកប្រាក់នៅក្នុងគណនីដោយរបៀបណា?ប្រសិនបើលោកអ្នកចុះឈ្មោះបើកាតថ្មី កាតនោះនឹងត្រូវបានភ្ជាប់ដោយស្វ័យប្រវត្តិ ទៅនឹងគណនីវ៉លឡែត ដែលបានភ្ជាប់ជាមួយគណនីផ្ទាល់ខ្លួនរបស់លោកអ្នក។
- Qខ្ញុំចង់បញ្ឈប់ការប្រើប្រាស់កាត។លោកអ្នកអាចស្នើបិទកាតបាននៅ ការគ្រប់គ្រងកាត > លុបចោលកាត។
- Qខ្ញុំមិនបានទទួលប្រាក់ត្រឡប់វិញ (Cashback) ទេ។សូមពិនិត្យមើលស្ថានភាពទូទាត់ប្រាក់ ឬទាក់ទងមកមជ្ឈមណ្ឌលបម្រើសេវាកម្មអតិថិជនតាមលេខ 02-3409-1540។
- Qតើថ្លៃសេវាប្រចាំឆ្នាំត្រូវកាត់នៅពេលណា?ថ្លៃសេវាប្រចាំឆ្នាំចំនួន 10,000 វ៉ុន នឹងត្រូវកាត់ចេញពី Hanpass Pay Wallet នៅថ្ងៃទី 10 នៃខែបន្ទាប់។
- Qប្រព័ន្ធបង្ហាញថា កាតរបស់ខ្ញុំមិនអាចប្រើប្រាស់បាន។ការទូទាត់អាចមិនអាចធ្វើបាន ក្នុងអំឡុងពេលថែទាំប្រព័ន្ធសេវា ឬនៅហាងដែលមិនអនុញ្ញាតអោយប្រើប្រាស់បាន។
- Qតើខ្ញុំអាចដកប្រាក់ពីម៉ាស៊ីន ATM នៅក្រៅប្រទេស នៅកន្លែងណា?ប្រសិនបើម៉ាកសញ្ញា (VISA, Mastercard, UnionPay) ដែលបង្ហាញនៅផ្ទៃខាងមុខកាត មានបង្ហាញនៅលើម៉ាស៊ីន ATM លោកអ្នកអាចប្រើសេវាដកសាច់ប្រាក់បាននៅទូទាំងពិភពលោក។ (ជួនកាល អាចមានការកម្រិតការប្រើប្រាស់ទៅតាមប្រទេសនីមួយៗ ហើយ Hanpass មិនទទួលខុសត្រូវចំពោះឧបទ្ទវហេតុដែលកើតឡើងដោយសារការធ្វេសប្រហែសផ្ទាល់ខ្លួនរបស់លោកអ្នកឡើយ)
- Qទីតាំងប្រើប្រាស់កាត Hanpass តាមអ៊ីនធឺណិត/ក្រៅបណ្តាញអ៊ីនធឺណិត- ហាងដៃគូក្នុងប្រទេស៖ ហាងដៃគូនៅទូទាំងប្រទេស (ប៉ុន្តែ មានការកម្រិតចំពោះប្រភេទអាជីវកម្មដែលអាចប្តូរជាសាច់ប្រាក់បាន) - ហាងដៃគូនៅក្រៅប្រទេស៖ ហាងដៃគូដែលទទួលម៉ាកសញ្ញា VISA, Mastercard និង UnionPay
- Qព័ត៌មានអំពីហាងដែលមិនអាចទទួលបានប្រាក់ត្រឡប់វិញ (Cashback)ពន្ធជាតិ ពន្ធមូលដ្ឋាន ថ្លៃហ្គាសទីក្រុង ថ្លៃសេវាសាធារណៈ ធានារ៉ាប់រងសុខភាព សោធននិវត្តន៍ជាតិ ធានារ៉ាប់រងការងារ ធានារ៉ាប់រងគ្រោះថ្នាក់ការងារ ថ្លៃសិក្សាបឋមសិក្សា មធ្យមសិក្សា និងវិទ្យាល័យ ថ្លៃសិក្សាមហាវិទ្យាល័យ
- Qព័ត៌មានអំពីការកាត់ប្រាក់ត្រឡប់ (Cashback) នៅពេលលុបចោលការទូទាត់- ទឹកប្រាក់នឹងត្រូវដាក់ចូលក្នុងគណនីវ៉លឡែត ក្នុងរយៈពេល 48 ម៉ោង គិតចាប់ពីថ្ងៃលុបចោល ហើយប្រាក់ត្រឡប់ (Cashback) នឹងត្រូវកាត់ចេញពីទឹកប្រាក់បង្វិលសងនោះ។
- Qខ្ញុំចង់ដឹងអំពីរបៀបប្រើប្រាស់ការទូទាត់តាម QR ជាមួយកាត Triple។សូមចុះឈ្មោះកាត Triple នៅលើអេក្រង់កម្មវិធី BC Paybook ហើយនៅពេលទូទាត់ សូមជ្រើសរើសការទូទាត់តាម QR ក្នុងកម្មវិធី Paybook រួចស្កេននៅម៉ាស៊ីនស្កេនរបស់ហាងដៃគូ ដើម្បីធ្វើការទូទាត់។ - សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមមើលគេហទំព័រ BC Paybook។ https://www.bccard.com/app/card/ContentsLinkActn.do?pgm_id=ind0878
- Qតើខ្ញុំអាចទូទាត់នៅហាងលក់ទំនិញតាមអ៊ីនធឺណិត ដោយប្រើកាត Hanpass បានដែរឬទេ?លោកអ្នកអាចទូទាត់ដោយប្រើកាត Hanpass មិនត្រឹមតែនៅហាងផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងនៅហាងលក់ទំនិញតាមអ៊ីនធឺណិតរបស់ប្រទេសកូរ៉េផងដែរ។ នៅពេលទូទាត់ដោយប្រើកាត Hanpass នៅហាងលក់ទំនិញតាមអ៊ីនធឺណិត សូមជ្រើសរើស BC Card រួចបញ្ចូលព័ត៌មានកាត ដើម្បីធ្វើការទូទាត់ ហើយលោកអ្នកអាចប្រើប្រាស់បានយ៉ាងងាយស្រួល នៅគ្រប់ហាងដៃគូរបស់ BC Card។
- Qខ្ញុំមិនអាចទូទាត់ប្រាក់ដោយប្រើកាត Hanpass បានទេចំពោះកាត Hanpass GO ក្នុងករណីប្រើប្រាស់ដោយភ្ជាប់ជាមួយគណនីធនាគារនៅប្រទេសកូរ៉េ ទោះបីចំនួនទឹកប្រាក់ទូទាត់តិចជាង 10,000 វ៉ុនក៏ដោយ ការទូទាត់អាចធ្វើបានលុះត្រាតែទឹកប្រាក់ក្នុងគណនីធនាគារនៅសល់យ៉ាងតិច 10,000 វ៉ុន។
- Qតើមានកាតដែលមានអត្ថប្រយោជន៍សម្រាប់ការធ្វើដំណើរទៅក្រៅប្រទេសដែរឬទេ?កាត Hanpass Triple មានអត្ថប្រយោជន៍ប្រាក់ត្រឡប់វិញ (Cashback) 3% នៃចំនួនទឹកប្រាក់ប្រើប្រាស់ ដែលផ្តល់ជូនជាសាច់ប្រាក់ភ្លាមៗ នៅពេលទូទាត់នៅក្រៅប្រទេស ព្រមទាំងអត្ថប្រយោជន៍លើកលែងថ្លៃសេវាដកប្រាក់ $3 នៅពេលដកប្រាក់ពីម៉ាស៊ីន ATM នៅក្រៅប្រទេសផងដែរ។


















